សេវាបកប្រែភាសាប្រកបដោយវិជ្ជាជីវៈខ្ពស់

សេវា​របស់​យើង​ខ្ញុំ​

យើងខ្ញុំផ្តល់ជូនសេវាកម្មនានាទាក់ទងនឹងភាសា រួមមាន៖​

បកប្រែឯកសារ

ភាសាបកប្រែពីអង់គ្លេសទៅខ្មែរ ឬបញ្ច្រាសមកវិញ ក៏ដូចជាភាសាក្នុងតំបន់ដទៃទៀត ក្នុងតម្លៃសមរម្យបំផុត។

ព័ត៌មានលម្អិតខាងក្រោម

រៀបចំឯកសារបកប្រែ

រៀបចំឯកសារ​បង្កើតជាច្បាប់ព្រាងជូនលោកអ្នកដោយប្រើ​ AI រក្សាទម្រងដើម និង​បញ្ជាក់ថា AI បកបានគ្រប់ខ្លឹមសារ។

ព័ត៌មានលម្អិតខាងក្រោម

បកប្រែប្រដេញ

ផ្តល់ជូនសេវាបកប្រដេញតាមប្រព័ន្ធនិម្មិត ក្នុងអង្គប្រជុំ ឬអំឡុងពេលចុះយកការសម្រាប់ជនបរទេស។

ព័ត៌មានលម្អិតខាងក្រោម

វីដេអូពាណិជ្ជកម្ម AI

បង្កើតវីដេអូច្បាស់ល្អនិង​មានគុណភាពខ្ពស់សម្រាប់​ផ្សព្វផ្សាយផលិតផលនិងអាជីវកម្មអនឡាញ។

ព័ត៌មានលម្អិតខាងក្រោម

សេវាបកប្រែផ្លូវការ

ក្រុមហ៊ុន​របស់យើង​ខ្ញុំមានអ្នកបកប្រែកម្រិតអាជីពដែលមានបទពិសោធច្រើនឆ្នាំ និង​បានផ្តល់ជូនសេវាកម្ម​បកប្រែទាំងលក្ខណៈផ្លូវការ និង​ក្រៅផ្លូវការដល់អតិជន ក្រុមហ៊ុន អង្គការ និង​រដ្ឋាភិបាល​ទាំងក្នុងនិងក្រៅប្រទេស។ ឯកសារដែលបានបកដោយជោគជួយរួមមាន៖

លិខិតផ្លូវការ៖ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ បណ្ដាំមរតក កិច្ចសន្យា សាលក្រមតុលាការ…
សៀវភៅ៖ សៀវភៅបច្ចេកទេស សៀវភៅប្រលោមលោក សៀវភៅបង្រៀន សៀវភៅកំណត់ត្រា…
កម្មវិធីទូរសព្ទ៖ កម្មវិធីអាជីវកម្មអេឡិចត្រូនិក (e-Commerce) កម្មវិធីធនាគារ កម្មវិធីគ្រប់គ្រង​អាជីវកម្ម….
បកប្រែវីដេអូ៖ សារព័ត៌មានបរទេស រឿងកុន វីដេអូទូទៅ…

ឯកសារដែលបានបកប្រែជាផ្លូវការជាមួយក្រុមហ៊ុន​យើងខ្ញុំនឹង​មាន​ការបញ្ជាក់ និងប្រថាប់ត្រាត្រឹមត្រូវ ហើយត្រូវបានទទួលយកទាំងស្ថាប័នក្នុង និង​ក្រៅប្រទេស។

រៀបចំឯកសារបកប្រែ

សេវាកម្ម​រៀបចំឯកសារបកប្រែគឺសម្រាប់អតិថិជនដែលមិនចង់ចំណាយច្រើនលើការបកប្រែ និង​ចង់បានច្បាប់បកប្រែដោយ AI សម្រាប់ការកែសម្រួលដោយផ្ទាល់ខ្លួន។

  • បំប្លែងឯកសារទ្រង់ទ្រាយធំជា​កំណែភាសាគោលដៅតាម AI
  • គ្រប់គ្រងដំណើរការដើម្បីប្រាកដថា AI បកបានគ្រប់ជ្រុងជ្រោយ មិនខ្វះចន្លោះ
  • រក្សាបានទម្រង់ដូចដើម ឬជិតដូចដើមសម្រាប់​ឯកសាររូបភាព PDF និងទម្រង់ស្មុគស្មាញ
  • សន្សំសំចៃបានច្រើនដោយបានឯកសារ​រួចរាល់សម្រាប់​ការ​កែតម្រូវដោយបុគ្គលិក ឬអតិថិជនផ្ទាល់

បច្ចេកវិទ្យា និង​កម្មវិធីរបស់យើងខ្ញុំនឹងជួយគ្រប់គ្រងដំណើរការបកប្រែដោយ AI មិនឱ្យ​មានការរំលង ខុសភាសា និងរក្សាបានទ្រង់ទ្រាយដើម។ (សម្រាប់​កា​របកប្រែក្រៅផ្លូវការ ដែលមានអ្នកកែសម្រួលផ្ទាល់ខ្លួនប៉ុណ្ណោះ។)

វីដេអូពាណិជ្ជកម្ម AI

មិនចាំបាច់ចំណាយច្រើនក៏អាច​ទទួលបានវីដេអូប្រកបដោយគុណភាពដើម្បីផ្សព្វផ្សាយផលិតផលរបស់លោកអ្នក។ ផ្តល់ជូនជម្រើសវីដេអូខ្លីរយៈពេល ១០ វិនាទី និង​ ១៥​ វិនាទីប្រកបដោយគុណភាពខ្ពស។

  • វីដេអូសម្រាប់​ Boost តាមបណ្ដាញសង្គម
  • វីដេអូសម្រាប់ផលិតផល e-Commerce
  • វីដេអីសម្រាប់​ប្រើ​ក្នុងគេហទំព័រ
  • វីដេអូសម្រាប់​វគ្គបណ្ដុះបណ្ដាល
  • រក្សាបានកម្មសិទ្ធិអាជីវកម្មពេញលេញ

ផ្តល់ជូនតម្លៃពិសេស​សម្រាប់​វីដេអូចាប់ពី ១០ ឡើងត្រឹម ៥ ដុល្លារក្នុងមួយវីដេសម្រាប់​ហាងលក់ផលិតផល e-Commerce ដែលចង់បង្កើតកាតាឡុកវីដេអូ

បកប្រែផ្ទាល់មាត់

សេវាកម្មបកប្រែផ្ទាល់មាត់ប្រកបដោយវិជ្ជាជីវៈខ្ពស់ សម្រាប់ព្រឹត្តិការណ៍ អង្គប្រជុំ ទាំងផ្ទាល់ និងតាមប្រព័ន្ធនិម្មិត (Virtual) ដើម្បីធានាបាននូវទំនាក់ទំនងយ៉ាងរលូនរវាងលោកអ្នក និងដៃគូពាណិជ្ជកម្ម។ 

  • បកប្រែប្រដេញ (Simultaneous Interpretation)៖ ស័ក្តិសមបំផុតសម្រាប់សន្និសីទធំៗ សិក្ខាសាលា ឬអង្គប្រជុំអន្តរជាតិ ដែលទាមទារការបកប្រែភ្លាមៗស្របពេលដែលវាគ្មិនកំពុងមានប្រសាសន៍។

  • បកប្រែបន្ត (Consecutive Interpretation)៖ ល្អបំផុតសម្រាប់អង្គប្រជុំតូចៗ ការចរចាអាជីវកម្ម វគ្គបណ្តុះបណ្តាល ឬការសម្ភាសន៍ ដោយអ្នកបកប្រែនឹងបកប្រែបន្ទាប់ពីវាគ្មិនបញ្ឈប់ការនិយាយម្តងមួយឃ្លាៗ។

  • បកប្រែអមដំណើរ និងចុះវាល (Escort & Field Interpretation)៖ ផ្តល់ជូនអ្នកបកប្រែអមដំណើរផ្ទាល់សម្រាប់ការចុះទស្សនកិច្ចគម្រោង ចុះយកការណ៍ ឬការធ្វើដំណើរអាជីវកម្មផ្សេងៗសម្រាប់ជនបរទេស។

ខេមរៈ  (​អ្នកគ្រប់​គ្រងគុណភាព)

ចាន់នាង (ភាសាវិទូ និង​គ្រូបង្រៀនភាសា)

សុខ អាន (ភាសាវិទូ)

សំអុត (ប្រធានផ្នែកលក់)

អំពីក្រុមហ៊ុនរបស់យើង

ខេធី ចាប់កំណើតចេញពីទឹកចិត្តស្រលាញ់ និង​ចង់ចូលរួមពង្រឹងការប្រើប្រាស់ភាសា​ជាតិ។ ក្រៅពីសមត្ថភាពខាងភាសា សមាជិករបស់យើងខ្ញុំក៏មានជំនាញបច្ចេកទេសផ្សេងៗដូចជា គ្រូភាសាបាលី កវីនិពន្ធ គ្រូពេទ្យដែលមានវិញ្ញាបនបត្របញ្ជាក់ អ្នកជំនាញខាងព័ត៌មានវិទ្យា ក៏ដូចជាអ្នកបង្កើតកម្មវិធីអាជីវកម្ម។

មូលហេតុដែលគួរប្រើសេវាយើងខ្ញុំ

បទពិសោធ

អ្នកបកប្រែរបស់យើងខ្ញុំមានបទពិសោធច្រើនឆ្នាំនិងមានកម្រិតវិជ្ជាជីវៈខ្ពស់

ភាពសម្ងាត់

យើង​រក្សា​ភាពសម្ងាត់​ជាដាច់ខាត​ចំពោះឯកសារ​របស់អតិថិជន។

សន្សំថ្លៃចំណាយ

ចំណេញជាង​ការ​​មាន​បុគ្គលិកប្រចាំការសម្រាប់​បកប្រែ និង​បញ្ចុះតម្លៃសម្រាប់​គម្រោងធំ។

ភាពជឿជាក់

ឯកសារទទួលយក​ដោយស្ថានទូត និង​ក្រុមហ៊ុន​ធំៗទាំងក្នុង​និងក្រៅប្រទេស។

សាកសួរព័ត៌មាន​

ដើម្បីដឹងតម្លៃពិតប្រាកដសម្រាប់ឯកសាររបស់លោកអ្នក សូមទាក់ទងមកយើងខ្ញុំតាមរយៈប៊ូតុងខាងក្រោម៖

© 2026 Khmer Translators

លេខចុះបញ្ជីជាមួយនឹងក្រសួង​ពាណិជ្ជកម្ម៖ 5000217593